ខ្មែរ (Khmer)

ទិដ្ឋភាពទូទៅនៃគណៈកម្មាធិការប្រឆាំងអំពើពុករលួយឯករាជ្យ Victorian (IBAC) ក៏ដូចជាគោលបំណង មុខងារ និងអំណាចរបស់វា។

 

អ្វី​ដែល​អ្នក​អាច​រាយការណ៍​ទៅ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រប់​ជ្រុងជ្រោយ​ឯករាជ្យ (IBAC) របៀប​ដាក់​ពាក្យ​បណ្តឹង និង​អ្វី​នឹង​កើត​ឡើង​បន្ទាប់។

ប្រើទម្រង់បែបបទរបស់យើងដើម្បីរាយការណ៍អំពីអំពើពុករលួយ ឬការប្រព្រឹត្តខុសជាសាធារណៈដោយប៉ូលីស Victorian ទៅ IBAC ។ ពាក្យបណ្តឹងគួរតែបង្ហាញព័ត៌មានលម្អិតនៃការប្រព្រឹត្តដែលចោទប្រកាន់ រួមទាំងអ្នកពាក់ព័ន្ធ ទីកន្លែង និងពេលណាដែលវាកើតឡើង ហើយអាចរួមបញ្ចូលឯកសារគាំទ្រ។

 

អត្ថបទវីឌីអូ

  • នៅពេលអំពើពុករលួយកើតមានក្នុងវិស័យសាធារណៈ
    វាធ្វើឲ្យយើងទាំងអស់គ្នាឈឺចាប់។

    អំពើពុករលួយធ្វើឲ្យខាតបង់ដល់ពន្ធដារ
    និងពន្ធលើអចលនទ្រព្យ

    ដែលគួរតែប្រើសម្រាប់ដំណើរការ និងថែទាំ

    សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់របស់រដ្ឋវិកតូរីយ៉ា និងគម្រោង
    ហើយនិងសេវាកម្មសាធារណៈចាំបាច់ផ្សេងៗទៀត។

    សហគមន៍រដ្ឋវិកតូរីយ៉ារំពឹងឲ្យវិស័យសាធារណៈ
    រដ្ឋាភិបាលថ្នាក់រដ្ឋ

    បុគ្គលិកក្រុមប្រឹក្សាប្រចាំតំបន់ និងមន្ត្រីប៉ូលីស

    ប្រកាន់អាកប្បកិរិយាសមរម្យ និងប្រើប្រាស់លុយ និង
    ទ្រព្យសម្បត្តិសាធារណៈដោយមានទំនួលខុសត្រូវ

    សម្រាប់ផលប្រយោជន៍យើងទាំងអស់គ្នា។

    យើងរំពឹងឲ្យពួកគេមានសេចក្តីទៀងត្រង់

    មិនទទួលឥទ្ធិពលដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន ភាពលោភលន់

    ឬមិនពាក់ព័ន្ធនឹងអាកប្បកិរិយាឧក្រិដ្ឋ។

    យើងរំពឹងឲ្យវិស័យសាធារណៈគ្មានអំពើពុករលួយ។

    IBAC គឺជាទីភ្នាក់ងារប្រឆាំងអំពើពុករលួយឯករាជ្យ
    របស់រដ្ឋវិកតូរីយ៉ា។

    IBAC ដោះស្រាយអំពើពុករលួយ
    និងកិរិយាខុសឆ្គងធ្ងន់ធ្ងរ

    នៅក្នុងក្រសួង និងទីភ្នាក់ងារ
    របស់រដ្ឋាភិបាលថ្នាក់រដ្ឋ

    ប៉ូលីសរដ្ឋវិកតូរីយ៉ា បុគ្គលិកក្រុមប្រឹក្សា ប្រចាំតំបន់ និងសមាជិកក្រុមប្រឹក្សា

    សមាជិកសភា ចៅក្រម និងចៅក្រមថ្នាក់ក្រោម។

    នៅពេលមានអ្វីមួយមិនត្រឹមត្រូវនៅក្នុង
    វិស័យសាធារណៈនៃរដ្ឋវិកតូរីយ៉ា

    IBAC ផ្តល់ដល់ជនគ្រប់រូបនូវលទ្ធភាព
    ដើម្បីចាត់វិធានការដើម្បីឆ្លើយតបនឹងបញ្ហានេះ។

    អំពើពុករលួយ និងកិរិយាខុសឆ្គងនៅក្នុងវិស័យ
    សាធារណៈនៃរដ្ឋវិកតូរីយ៉ា អាចមានទម្រង់ច្រើន

    ដូចជាការយក ឬផ្តល់សំណូក

    ការប្រើមុខតំណែងដែលមានឥទ្ធិពលដោយទុច្ចរិត

    ការប្រព្រឹត្តអំពើបន្លំ ឬការលួច

    ការប្រើប្រាស់ខុសនៃព័ត៌មានពីកន្លែងធ្វើការ

    ឬការធ្វើផែនការប្រព្រឹត្តសកម្មភាពពុករលួយ។

    ទាក់ទងនឹងប៉ូលីសរដ្ឋវិកតូរីយ៉ា

    កិរិយាខុសឆ្គង និងអំពើពុករលួយធ្ងន់ធ្ងរ
    ក៏អាចរាប់បញ្ចូល

    ការរំលោភអំណាចរបស់ប៉ូលីស

    ដូចជាការបំពាន និងការប្រើប្រាស់កម្លាំងហួសប្រមាណ

    ការមានទំនាក់ទំនងមិនសមរម្យ

    និងការបញ្ចេញព័ត៌មានរបស់ប៉ូលីសឲ្យដល់
    ក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។

    ក៏ប៉ុន្តែ IBAC មិនអាចស៊ើបអង្កេត
    បញ្ហាពីរដ្ឋ ឬដែនដីផ្សេងទៀត

    បញ្ហាសហព័ន្ធណាមួយ ឬបញ្ហាណាមួយ
    នៅក្នុងវិស័យឯកជនទេ

    លុះត្រាតែវាពាក់ព័ន្ធនឹងបុគ្គលិក
    វិស័យសាធារណៈនៃរដ្ឋវិកតូរីយ៉ា

    ហើយ IBAC មិនដោះស្រាយភាពគ្រោតគ្រាត ឬសេវាកម្មអតិថិជនអន់នោះទេ។

    តើអ្នកបានឃើញអ្វីខ្លះទេ?

    តើអ្នកសង្ស័យថាមានអំពើពុករលួយឬទេ?

    ដូច្នេះ សូមចាត់វិធានការអ្វីមួយដើម្បីកែតម្រូវវា។

    សូមស្វែងរកវិធីដែលអ្នកអាចរាយការណ៍អំពើពុករលួយ

    ដោយចូលមើលវ៉ិបសាយថ៍របស់យើង ឬហៅទូរស័ព្ទទៅលេខ 1300 735 135។

    នៅពេលអ្នកទាក់ទងមក IBAC

    យើងនឹងវាយតម្លៃព័ត៌មានដែលអ្នកផ្តល់អំពីអំពើពុករលួយ

    ដើម្បីសម្រេចថាតើត្រូវបញ្ជូន ទាត់ចោល ឬក៏ស៊ើបអង្កេតបញ្ហានេះ។

    IBAC ទទួលខុសត្រូវក្នុងការបង្ហាញឲ្យគេដឹង
    ទប់ស្កាត់ និងស៊ើបអង្កេត

    អំពើពុករលួយ និងកិរិយាខុសឆ្គងធ្ងន់ធ្ងរនៅក្នុងវិស័យ
    សាធារណៈ និងប៉ូលីសរដ្ឋវិកតូរីយ៉ា

    ក៏ប៉ុន្តែវាពឹងទៅលើជនគ្រប់រូបត្រូវនិយាយចេញ
    នៅពេលមានអ្វីមួយមិនត្រឹមត្រូវ។

    ដោយមានជំនួយរបស់អ្នក

    យើងអាចបន្តពង្រឹងសុចរិតភាព និងភាពម៉ឺងម៉ាត់
    ប្រឆាំងអំពើពុករលួយនៃវិស័យសាធារណៈ

    ហើយធានាថាលុយ និងធនធានសាធារណៈ

    ត្រូវប្រើប្រាស់ដើម្បីផ្តល់សេវាកម្ម និងគម្រោងនានា
    ដែលសហគមន៍រដ្ឋវិកតូរីយ៉ា រំពឹងទុក។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.ibac.vic.gov.au

    ឬហៅទូរស័ព្ទទៅលេខ 1300 735 135។

  • សហគមន៍រំពឹងថា ប៉ូលីសបំពេញភារកិច្ចរបស់ខ្លួនដោយស្របច្បាប់

    ប្រកបដោយវិជ្ជាជីវៈ និងត្រឹមត្រូវតាមសីលធម៌។

    ប្រសិនបើអ្នកសង្ស័យ អំពីការប្រព្រឹត្តពុំត្រឹមត្រូវ

    ឬការពុករលួយរបស់ប៉ូលីស អ្នកអាចរាយការណ៍អំពីរឿងនេះទៅ IBAC

    ដែលជាភ្នាក់ងារត្រួតពិនិត្យប៉ូលីសឯករាជ្យ របស់រដ្ឋវិចថូរៀ។

    អ្នកក៏អាចរាយការណ៍បានដែរទៅ អង្គភាពត្រួតពិនិត្យចរិយាប៉ូលីស

    នៅឯប៉ូលីសវិចថូរៀ ដែលនឹងរាយការណ៍អំពីរឿងនេះទៅ IBAC។

    ការប្រព្រឹត្តមិនត្រឹមត្រូវរបស់ប៉ូលីស គឺជាការប្រព្រឹត្ដខុសច្បាប់

    ឬការខកខានមិនបានបំពេញតាម ស្តង់ដារដែលបានរំពឹងទុក

    ក្នុងឋានៈជាមន្រ្តីប៉ូលីសវិចថូរៀ។

    ការប្រព្រឹត្តមិនត្រឹមត្រូវ និងការពុករលួយរបស់ប៉ូលីស

    អាចរួមមានការបំពារបំពាន

    ការលាតត្រដាងព័ត៌មានរសើប របស់ប៉ូលីស ការលាក់បាំងសំខាន់ៗ

    ការសូកប៉ាន់ ឬការក្លែងបន្លំ ឬការរើសអើងដោយខុសច្បាប់។

    បណ្តឹងតវ៉ាអាចធ្វើឡើងអំពីមន្រ្តីប៉ូលីស មន្រ្តីសេវាកម្មការពារ

    មន្រ្តីប៉ូលីសត្រួតពិនិត្យការឃុំឃាំងឬ និយោជិតបំរើការងាររដ្ឋ។

    អ្នកអាចធ្វើបណ្តឹងតវ៉ា ឬរាយការណ៍ព័ត៌មាននៅលើគេហទំព័រ IBAC។

    មុននឹងអ្នកធ្វើការនេះ ជាការល្អដែលអ្នកត្រូវរៀបចំ ឱ្យបានរួចស្រេច។

    ជាដំបូង សូមពិនិត្យមើលថាតើ IBAC ជាទីភ្នាក់ងារត្រឹមត្រូវឬទេ

     ដើម្បីធ្វើបណ្តឹងតវ៉ា ឬផ្តល់ព័ត៌មានទៅឱ្យ។

    IBAC មិនធ្វើការស៊ើបអង្កេតទៅលើរឿងនានា

    ដូចជាភាពគ្រោតគ្រាត ពេលវេលាឆ្លើយតបយឺតយ៉ាវ ឬឯកសណ្ឋានមិនសមរម្យ។

    យើងក៏មិនស៊ើបអង្កេតលើ លទ្ធផលនៃឧប្បត្តិហេតុចរាចរណ៍

    ឬសេចក្តីសម្រេចរបស់តុលាការទេ។

    អ្នកអាចលើកឡើងនូវបញ្ហាទាំងនេះដោយផ្ទាល់ ជាមួយប៉ូលីសវិចថូរៀ។

    បន្ទាប់មក ព្យាយាមរៀបចំរាល់ព័ត៌មានឱ្យបានរួចស្រេច។

    ព័ត៌មានលម្អិតដូចជាអ្វីដែលបានកើតឡើង នៅពេលណា និងកន្លែងណា និងអ្នកពាក់ព័ន្ឋ

    ទាំងអស់នេះពិតជាជួយ រួមទាំងវីដេអូ រូបថត ឬឯកសារផ្សេងទៀតនៃឧប្បត្តិហេតុ។

    យើងនឹងទទួលស្គាល់ពបណ្តឹងតវ៉ារបស់អ្នក

    ដោយការឆ្លើយតបអ៊ីម៉ែល ដែលអ្នកអាចឆ្លើយតបវិញ ដើម្បីផ្តល់ព័ត៌មានបន្ថែម។

    នៅពេលអ្នកបានធ្វើបណ្តឹងតវ៉ាហើយ

    IBAC នឹងធ្វើការវាយតម្លៃ ដើម្បីសម្រេចថាតើត្រូវស៊ើបអង្កេត

    ឬក៏បញ្ជូនទៅប៉ូលីសវិចថូរៀ ដើម្បីស៊ើបអង្កេត ឬលើកចោលបណ្តឹងតវ៉ា។

    IBAC លើកចោលបណ្តឹងតវ៉ា

    ពេលណាមិនមានព័ត៌មានគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការស៊ើបអង្កេត

    ឬប្រសិនបើវាមិនមែនជារឿងដែល IBAC ឬប៉ូលីសវិចថូរៀ អាចស៊ើបអង្កេតបាននោះទេ។

    យើងផ្តល់អាទិភាពដល់ករណីពាក់ព័ន្ធនឹង ការប្រព្រឹត្តមិនត្រឹមត្រូវ

    ឬការពុករលួយរបស់ប៉ូលីសដែលមានលក្ខណៈធ្ងន់ធ្ងរ ឬជាប្រព័ន្ធ។

    វាអាចត្រូវការពេលច្រើនសប្តា

    ហ៍ដើម្បីឱ្យបណ្តឹងតវ៉ារបស់អ្នក ត្រូវបានគេវាយតម្លៃ។

    យើងនឹងទំនាក់ទំនងជាមួយអ្នក

    ដើម្បីជូនដំណឹងដល់អ្នក អំពីសេចក្តីសម្រេចរបស់ IBAC។

    ពេលខ្លះ មនុស្សមានការស្ទាក់ស្ទើរ ក្នុងការធ្វើបណ្តឹងតវ៉ា

    ពីព្រោះពួកគេខ្លាចមានផលវិបាកធ្លាក់មកលើវិញ

    ដូចជាត្រូវគេសម្លុតធ្វើបាប ឬបណ្តេញចេញពីការងារ។

    IBAC វាយតម្លៃរាល់បណ្តឹងតវ៉ា

    ដើម្បីសម្រេចថាតើវាជា ការលាតត្រដាងដែលជាផលប្រយោជន៍សាធារណៈឬអត់។

    ប្រសិនបើបណ្តឹងតវ៉ារបស់អ្នក គឺជាការលាតត្រដាងដែលជាផលប្រយោជន៍សាធារណៈ

    អត្តសញ្ញាណរបស់អ្នក នឹងមិនត្រូវបានបង្ហាញឱ្យដឹងទេ

    ហើយវាជាការខុសច្បាប់ក្នុងការសម្លុតធ្វើបាប ឬធ្វើឱ្យអ្នក

    ឬមិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងាររបស់អ្នករងគ្រោះ។

    ប្រសិនបើអ្នកមិនចង់ធ្វើបណ្តឹងតវ៉ាទេ អ្នកក៏អាចដាក់ ‘របាយការណ៍ព័ត៌មាន’

    បានដែរ ដែលមានន័យថា ព័ត៌មានរបស់អ្នក

    ត្រូវបានដាក់បន្ថែមទៅក្នុង ឯកសារស៊ើបការណ៍សម្ងាត់របស់យើង

    ហើយអាចជួយដល់ការស៊ើបអង្កេត

    និងគំនិតផ្តួចផ្តើម ការទប់ស្កាត់អំពើពុករលួយរបស់យើង។

    បណ្តឹងតវ៉ា និងរបាយការណ៍ព័ត៌មានអាច ធ្វើឡើងជាអនាមិក

    ប៉ុន្តែនេះមានន័យថា យើងមិនអាចទាក់ទងមកអ្នកបានទេ

    ប្រសិនបើយើងត្រូវការព័ត៌មានបន្ថែម

    ហើយយើងនឹងមិនអាចជូនដំណឹងដល់អ្នក អំពីលទ្ធផលនោះបានទេ។

    សូមកុំភ្លេចដាក់បញ្ចូលព័ត៌មាន ពាក់ព័ន្ធទាំងអស់។

    IBAC គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយប្រុងប្រយ័ត្ន និងស្របច្បាប់។

    ការរាយការណ៍អំពីការប្រព្រឹត្តមិនត្រឹមត្រូវ

    និងការពុករលួយរបស់ប៉ូលីស

    ជួយធានាថាការព្រួយបារម្ភត្រូវបានដោះស្រាយ ហើយប៉ូលីសបំពេញភារកិច្ចដោយស្របច្បាប់

    ប្រកបដោយវិជ្ជាជីវៈ និងត្រឹមត្រូវតាមសីលធម៌។

    វាជាការសំខាន់ដែល IBAC បានដឹងឮអំពីរឿងទាំងនេះ

    ទោះបីជាយើងមិនបានស៊ើបអង្កេតក៏ដោយ

    គឺដើម្បីជូនដំណឹងដល់ ទីក្រុមស៊ើបការណ៍សម្ងាត់ និងស្រាវជ្រាវរបស់យើង។

    ដូច្នេះ ប្រសិនបើអ្នកសង្ស័យថាមានអំពើពុករលួយ

    ឬការប្រព្រឹត្តមិនត្រឹមត្រូវ អ្នកអាចធ្វើអ្វីមួយបាន។

    សូមទាក់ទងមក IBAC។

    មានសេវាកម្មអ្នកបកប្រែផ្ទាល់មាត់ និងបកប្រែភាសាសរសេរឥតគិតថ្លៃ

    ដើម្បីជួយអ្នកក្នុងការដោះស្រាយជាមួយ IBAC ជាភាសាដែលអ្នកនិយមចូលចិត្ត។

    បណ្តឹងតវ៉ា និងរបាយការណ៍ព័ត៌មាន អាចធ្វើឡើងជាភាសាណាមួយក៏បានដែរ។